នារីបុគ្គលិកក្រុមហ៊ុនម្នាក់ត្រូវឃាត់ខ្លួនពីបទ រំលោភលើទំនុកចិត្ត គេងបន្លំយកលុយក្រុមហ៊ុន
ខេត្តកោះកុង៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩
វេលាម៉ោង ៨.០០ នាទីព្រឹក កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដាំ ចរិយា ហៅ ស្រីល័ក្ខ ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មង្គលរស្មីរតនៈ ពីបទរំលោភលើទំនុកចិត្ត គេងបន្លំយកលុយក្រុមហ៊ុន ចំនួន ១៤,៤៨០ ដុល្លារ កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
ករណីនេះកម្លាំងយេីងកំពុងសាកសួរ និងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។