ស្រ្តីម្នាក់តូចចិត្តនឹងឪពុកស្តីបន្ទោសឲ្យសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន
ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៤០នាទី នៅចំណុចក្រុមទី០៦ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត (ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក សាកសពជនរងគ្រោះឈ្មោះ ប៉ែន ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ តាមការបំភ្លឺរបស់ឈ្មោះ ប៉ែន ដាមី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កសិករ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង០០នាទី ខ្លួនឃើញទ្វាបន្ទប់របស់ជនរងគ្រោះ ចំហរហើយមិនឃើញមនុស្សនៅខ្លួនក៏មិនបានដើររកដែរព្រោះជនរងគ្រោះ ធ្លាប់ដើរបាត់មួយយប់ទើបចូលផ្ទះពីមុនមកដែរ លុះព្រឹកឡើងម៉ោងប្រហែល៧នឹង៤០នាទី នៅតែមិនឃើញជនរងគ្រោះ ត្រលប់មកផ្ទះវិញខ្លួនក៏ឡើងទៅរកមើលនៅលើផ្ទះក៏ឃើញជនរងគ្រោះចងកនឹងខ្សែនីឡុងស្លាប់បាត់ទៅហើយ។ ហើយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឪពុករបស់ខ្លួនបានស្តីបន្ទោសខ្លាំងៗអោយជនរងគ្រោះ ថាម៉េចមិនមកបង្រៀនសិស្សហើយទូរស័ព្ទក៏តេមិនលើកបើពិបាកណាស់យកទូរស័ព្ទមកអញវាយចោល បន្ទាប់មកក៏ឃើញវាកាន់ខ្សែពណ៌ខ្មៅដើរទៅក្រោយផ្ទះខ្លួនក៏តាមទៅមើលហើយអោយកូនទៅលេងជាមួយរួចវាក៏បោះខ្សែនោះចោលទៅ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកកំរៀង សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ប៉ែន ចន្ថា (សព) ពិតជាចងកសម្លាប់ខ្លួនស្លាប់ ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕