លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី “តួនាទី ភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល “ ជូនមន្រ្ដីនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង ៨
ខេត្តកំពង់ស្ពឺ៖ នារសៀលថៃ្ងសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានរៀបចំបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី “តួនាទី ភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល “ ជូនមន្រ្ដីនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលកក្រុង-ស្រុក ទាំង ៨។ អញ្ជេីញជាអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងមានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី ស្នងការរង លោក លោកស្រី នាយការិយាល័យជំនាញ ជនបង្គោលស្នងការដ្ឋាននគរបាលខេត្ដ លោកអធិការក្រុង-ស្រុក និងមន្រ្ដីប៉ុស្ដិ៍ ដែលមកពីតាមបណ្ដាអធិការក្រុង ស្រុក ទាំង៨។
ក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ត្រូវយកចំណេះដឹង និងជំនាញ ដែលបានសិក្សា យកទៅអនុវត្ដការងារជាមន្រ្ដីនគរបាលមូលដ្ឋាន អោយមានគុណភាពខ្ពស់ សម្រាប់បម្រេីការងារជូនអង្គភាព និងបម្រេីសេវាប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន។ ជាកិច្ចបញ្ចប់នៃពិធីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ ក៏បានប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ ដល់គ្រូបង្គោល និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាលនេះផងដែរ ។