លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានទទួលអំណោយពីសប្បុរសជន
ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០ និង ៥៥នាទី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានទទួលអំណោយជាស៊ីម៉ង់ត៍ ចំនួន ៣០តោន ពីលោក ថេង សុខឡេង និងលោកស្រី អាជីវករផ្គត់ផ្គង់គ្រឿងសំណង់ខេត្តកំពង់ចាម-កំពង់ធំ ។
ឆ្លៀតក្នុងឱកាសនោះដែរលោកស្នងការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានឧបត្ថម្ភអំណោយដ៏ថ្លៃថ្លាដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចូលរួមចំណែកកសាងអង្គភាព
ស្របពេលតម្រូវការចាំបាច់នៃដំណើរការសាងសង់សំណង់អគារនានា ជាពិសេសសាលប្រជុំ ដែលមានលក្ខណ:ធំទូលាយបង្ករភាពស្រួលក្នុងការបំពេញភារកិច្ច ក៏ដូចជាបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីនគរបាលលើវិស័យធនធានមនុស្ស ពង្រឹងសមត្ថភាពជំនាញបន្ថែមឆ្លើយតបតម្រូវការរបស់សង្គមជាតិ និងប្រជាពលរដ្ឋក្នុងបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ ។
លោកបានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនចំពោះ លោក ថេង សុខឡេង និងលោកស្រី សូមសមប្រកបជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕