លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានចុះប្រគល់ថវិការជូនក្រុមគ្រួសារអតីតយុទ្ធជន
ខេត្តប៉ៃលិន៖ ថ្ងៃអង្គារ០១កើត ខែបុស្ស ឆ្នាំជូត ទោសក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០លោកឧត្តមសេនីយ៍ត្រីអ៊ុកម៉ាប់ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោសេងសុគន្ធស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសអកខេត្តប៉ៃលិនលោកវរសេនីយ៍ទោសែហួតនាយការិយាល័យបុគ្គលិកនិងលោកវរសេនីយទោមាឃសារ៉នអធិការស្រុកសាលាក្រៅរួមទាំងកម្លាំងក្រោមឱវាទបានចុះប្រគល់ថវិការជូនក្រុមគ្រួសារអតីតយុទ្ធជនចំនួន៤,០០០,០០០រៀលគត់។
សពឈ្មោះវ៉ាន់ភិចភេទប្រុសអាយុ៧៤ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិទំនប់ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅខេត្តប៉ៃលិនដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។