ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានភូមិព្រៃព្រំ១ នាំយកអំណោយ និងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានការ
អនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានភូមិព្រៃព្រំ១ និងលោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានភូមិព្រៃព្រំ១ ព្រមទាំងសហការី នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិព្រៃព្រំ១ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង សរុបចំនួន ៣៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម, មីចំនួន ១កេសតូច, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, ត្រីខចំនួន ១យួរ, ប៊ីចេង ចំនួន ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ។សួន. ស៊ីរ៉ា