ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិចំនួន ៦៥នាក់ ស្រី ០២នាក់ នាព្រឹកថ្ងៃអង្គារ៍ ១០រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២។ ដោយពិធីនេះ មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង លោកអធិការ-អធិការរង លោកមេបញ្ជាការសឹករងស្រុក លោកមេបញ្ជាការវរសេនាតូចលេខ៤២២ លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក លោកនាយ-នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលជាតិ សរុបចំនួន ១២៥នាក់ ។
លោកស្នងការនគរបាលខេត្ត បានពាំនាំបណ្ដាំ សួរសុខទុក្ខពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត និងបានលើកទឹកចិត្ត អោយអ្នកទទួលបានតួនាទីថ្មី ខិតខំបំពេញភារកិច្ចអោយបានល្អ និងបំរើប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ ជាពិសេសសហការទប់ស្គាត់បទល្មើសឆ្លងដែនគ្រប់ប្រទេស តាមបន្ទាត់ព្រំដែន ល្បាតអោយជាប់ជាប្រចាំ សហការអោយបានល្អជាស្ថាប័នពាក់ពន្ឋ័។ សហការត្រួតពិនិត្យពលករដែលចល័តមកតាមច្រកទាំងអស់អោយច្បាស់លាស់ ដោយឆ្លងកាត់ការពិនិត្យរបស់សុខាភិបាលអោយបានត្រឹមត្រូវ។ ត្រូវគោរពវិន័យ ជៀសឆ្ងាយពីគ្រឿងញៀន និងសាមគ្គីភាពផ្ទៃក្នុង រក្សាអនាម័យអោយជាប់ ចូលរួមបង្ការ និងទប់ស្កាត់ឆ្លងជំងឺកូវីដ អោយបានដាច់ខាត។