ករណីអគ្គីភ័យទុស្សេខ្សែភ្លើង ក្រុងតាខ្មៅ ខេត្តកណ្តាល
ខេត្តកណ្តាល៖ថ្ងៃសុក្រ៧រោច ខែអស្សុជ ឆ្នាំជូតទោសក័ព.ស.២៥៦៤ ត្រូវថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម៉ោង ០០នាទី មានករណីអគ្គីភ័យ(ទុស្សេខ្សែភ្លើង) នៅចំណុចហាង២៥០០(យីហោសីហា) ស្ថិតនៅភូមិតាខ្មៅ សង្កាត់នឹងក្រុងតាខ្មៅ ខេត្តកណ្តាល។
ម្ចាស់ផ្ទះឈ្មោះចាន់សីហាភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិព្រែកសំរោង៣(បូរីគ្រិស្តាល់)។
សំភារខូចខាត៖
_ផ្ទះល្វែងទទឹង៤,២m×២៥mធ្វើពីប៉េតុងប្រក់សង្កសី(៧០%)
_សំភារះមួយចំនួន
_មិនគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។
ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន០២គ្រឿងធំនឹងកម្លាំងចូលរួមអន្តរាគមន៏ខេត្ត ក្រុង ប៉ុស្តិរដ្ឋបាលតាខ្មៅពន្លត់ជាស្ថាពរ។