ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រគល់ថវិកាគោលនយោបាយជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន០៤នាក់ និងគ្រួសារពលី-មរណៈ ចំនួន ០១គ្រួសារ

ខេត្តឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពី លោកនាយ-នាយរងការិយាល័យ លោកនាយ -នាយរងផ្នែក និងមន្ត្រីក្រោមឱវាទ បានរៀបចំពិធីប្រគល់ថវិកាគោលនយោបាយជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន០៤នាក់ និងគ្រួសារពលី-មរណៈ ចំនួន ០១គ្រួសារ ស្មើទឹកប្រាក់សរុបចំនួន៥១,១៥០,០០០៛។