ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ០១នាក់ទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឣនុវត្តតាមនីតិវិធី`។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ អុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ ចុះធ្វើការស្រាវជ្រាវនិងតាមដានមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងសិរីសោភ័ណ​​​ ខេត្តបន្ទាយមានជ័យ រហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុចភ្លើងស្តុបផ្សារទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា៖ ជនសង្ស័យឈ្មោះ គឹម សារ៉ាវុធ ហៅវែង ភេទប្រុស ឣាយុ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ។ ក្នុងការឃាត់ខ្លួនជនសង្ស័យ រូបនេះកម្លាំងបានដកហូតវត្ថុតាងរួមមាន: ម៉្សៅក្រាមសថ្លា ចំនួន០៤កូនថង់កិប និង០១ថង់ធំ, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០៥គ្រាប់,ទូរសព្ទដៃម៉ាកVIVO ពណ៌ខ្មៅចំនួន០១គ្រឿង, ចិញ្ចៀនលោហ:ធាតុពណ៌លឿងក្បាលនាគចំនួន០១វង់ និងសម្ភារ:វិចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា៖ ជនសង្ស័យខាងលើក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកសម្រាប់លក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ក្រោយបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ៕