ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រង ជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយអំពីលិខិត បទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារជំនាញ ដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានក្នុងខេត្តកែប

ខេត្តកែប៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និងលោកឧត្តមសេនីយ៍ត្រី យស ភីរិទ្ធ ស្នងការរងទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញជាអធិបតីភាពកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រង ជនបរទេសអន្តោប្រវេសន្ត និងផ្សព្វផ្សាយអំពីលិខិត បទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធការងារជំនាញ ដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានក្នុងខេត្តកែប ។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីក្រុមការងារនាយកដ្ឋាន ជនបរទេសអន្តោប្រវេសន្ត លោកស្នងការរង ផែនការងារពាក់ព័ន្ធ នាយ នាយរងការិយាល័យជំនាញ នាយប៉ុស្តិ៍រដ្ឋបាលទាំង៥ តំណាងមេឃុំ-ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ នៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្តកែប ៕