ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​រ​បាលខេត្ត បានអញ្ជើញជាអធិបតី បើកកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំ ខែមិថុនា ឆ្នាំ​២០​២​៤ និងលើកទិសដៅអនុវត្តការងារបន្តនា ខែខាង​មុខនេះ

មណ្ឌលគិរី៖  នៅព្រឹក ថ្ងៃពុធ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាវេលាម៉ោង៨និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែមិថុនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍ការងារបន្តនា ខែខាងមុខកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយនាយរងការិយាល័យជំនាញលោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ៣០៣​/៦២១

លោក អធិការ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុក ទាំង៥ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ លោកនា ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង២១ ឃុំសង្កាត់ដែលបានចូលរួមសរុបចំនួន ១៤៧ រូប។ . ជាកិច្ចចាប់ផ្តើមបើកិច្ចប្រជុំលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើក កិច្ចប្រជុំនិងបានអនុញ្ញាតិឱ្យលោកវរសេនីយ៍ឯក ម៉ិញឈុន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍សង្ខេបស្តី ពីកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែមិថុនា និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ។

ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ណែនាំទៅដល់លោកនាយប៉ុស្តិ៍នគរបារដ្ឋបាលទាំង២១ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន និងទៅដល់កម្លាំងប្រជាការពារ លោកស្នងការក៏បានបន្តណែនាំទៅដល់លោកនាយការិយាល័យ និងផែនព្រហ្មទណ្ឌ អំពីបទពិសោធន៍ ការបង្ក្រាបការអនុវត្តច្បាប់ ទៅលើបទល្មើសក្មេងទំនើងការទប់ស្កាត់ ការកកើតជាក្រុមក្មេងទំនើងឡើង វិធានការទប់ស្កាត់ លុបបំបាត់ក្មេងទំនើង ធាតុផ្សំនៃការអនុវត្តច្បាប់ទៅលើបទល្មើសនានាទូទាំងខេត្ត ពង្រឹងការងារការពារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងនោះដែរលោកស្នងការក៏បានអនុញ្ញតិឱ្យ លោកអធិការក្រុង/ស្រុកទាំង លើកឡើងអំពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ទៅលើក្មេងទំនើង ទៅលើការចំណាកនិងចំណូលស្រុក ស្តីពីសមត្ថភាពការងារការអនុវត្តគោលយោបាយ ភូមិ ឃុំ មានសុវត្ថិភាពប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ សង្កាត់ ការប្រឈមការពង្រឹងសមត្ថភាពស្ដីពីការបង្ក្រាប បទល្មើសគ្រឿងញៀនមុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការសូមជូនពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕