ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ 

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​ ០៨និង០០នាទី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ស៊ា ហ៊ត អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក លោកស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ លោកមេបញ្ជាការរង នាយ-នាយរងផ្នែក នាយប៉ុស្តិ៍ការពារទាំង៥ និងមន្រ្តីចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩០៥ សរុបរួមចំនួន ១០០នាក់ ស្រី ចំនួន ០៦ នាក់  ។

ក្នុងនោះផងដែរ លោកស្នងការ ក៏បាននាំយកនូវ ម៉ូតូចំនួន ០១គ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ ២០ការ៉ុង ប្រេងឆា ៣កេស ត្រីខ ២កេស ទឹកត្រី ៤០យួរ ស្ករស ២ការ៉ុង ប៊ីចេង ២ការ៉ុង  និងថវិកាចំនួន ៩,០០០,០០០រៀល ដែលជាថវិកាដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងម្លាំង ក្នុងនោះ វរសេនាតូចការពារព្រំដែនគោកលេខ៩០៥ ទទួលបានថវិកាចំនួន ៤,០០០,០០០រៀល និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ចំនួន ៥ប៉ុស្តិ៍ ដោយក្នុងមួយប៉ុស្តិ៍ទទួលបានថវិកាចំនួន ១,០០០,០០០រៀល។