ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ និង ចរាចរណ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល ក្រុមប្រឹក្សាសង្កាត់ រួមជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាវិទ្យាល័យ ហ៊ុនសែនសេរីភាព ចុះផ្សព្វផ្សាយស្តីអំពី លក្ខណៈសម្បត្តិ ភូមិ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ពិសេសផ្តោតសំខាន់ចំណុច ផលប៉ះពាល់នៃគ្រឿងញៀន និង ច្បាប់ចរាចរណ៍

ខេត្តកណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃសុក្រ ទី០៧ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ និង ចរាចរណ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកណ្តាល ក្រុមប្រឹក្សាសង្កាត់ រួមជាមួយលោកគ្រូ អ្នកគ្រូ នៃសាលាវិទ្យាល័យ ហ៊ុនសែនសេរីភាព ចុះផ្សព្វផ្សាយស្តីអំពី លក្ខណៈសម្បត្តិ ភូមិ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ពិសេសផ្តោតសំខាន់ចំណុចផលប៉ះពាល់នៃគ្រឿងញៀន និង ច្បាប់ចរាចរណ៍ នៅ សាលាវិទ្យាល័យ ហ៊ុនសែនសេរីភាព ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ ក្រោយបញ្ចប់ការផ្សព្វផ្សាយក្រុមការងារបានចែកជូនសៀវភៅ ស្តីអំពីច្បាប់ចរាចរណ៍ផ្លូវគោចំនួន៦០ក្បាល កូនសៀវភៅ គួរយល់ដឹង ៤០០ក្បាលនិង ខិតប័ណ្ណអំពី ភ្លើងនិងគំនូសសញ្ញាចរាចរណ៍៣០០សន្លឹក រួមជាមួយ ផ្ទាំងរូបភាពផ្លាកសញ្ញាចរាចរណ៍៥០សន្លឹក ផងដែរ។