ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងនគរបាលប្រចាំបញ្ជាស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រៀមឆ្លើយតប និងចេញអន្តរាគមន៍នៅពេលមានហានិភ័យកើតឡើង និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលប្រចាំបញ្ជា នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមឆ្លើយតប និងចេញអន្តរាគមន៍នៅពេលមានហានិភ័យកើតឡើង និងកម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះល្បាតត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រស្រុកចំនួន០៣គឺ ១-ស្រុកសាមគ្គីមានជ័យ ២-ស្រុករលាប្អៀរ និង៣-ស្រុកកំពង់លែង ៕