អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំព័ត៌មានក្នុងប្រទេស

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៤

ភ្នំពេញ ៖ នាព្រឹកពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួម ពីលោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្ត្រីជំនាញចំណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំ ។