ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរង ដឹកនាំកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ប៉ៃលិន៖  នៅថ្ងៃអង្គារ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក .ស២៥៦៨ ត្រូវនិងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទី ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនលោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន និងកម្លាំងរដ្ឋបាលខេត្តប៉ៃលិន ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចន្លោះបង្គោលគីឡូម៉ែត្រ ៨៦ ៨៧ ក្នុងភូមិអូរពើត សង្កាត់ទួលល្វា សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ក្រោមការដឹកនាំលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន