ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង  ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា  ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរៈ៨១៩ លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន ទទួលបានលទ្ធផលល្អប្រសើ ។

១-នៅវេលាម៉ោង១៩:៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលអូររំដួល ចំនួន០៤នាក់ អាវុធ ០៤ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ផេង ណូរ៉ែល នាយរងប៉ស្តិ៍ និង កម្លាំងប៉ុស្តិ៍នគរបាលសិប្បកម្ម ចំនួន ០៣នាក់ អាវុធ ០១ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ថុន ធួន នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងសឹករងស្រុក ចំនួន ០៨នាក់ អាវុធ ០១ដើម ដឹកនាំដោយលោក ងឹម សុធា មេបញ្ជាការ (គ) កម្លាំងកងពលតូចថ្មើជើងលេខ៥៣ ចំនួន ០២នាក់ អាវុធ ០១ដើម ដឹកនាំដោយលោក ចៅ ស៊ុនលី មេបញ្ជាការរង (គ)  បានសហការល្បាតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសលបលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ បានមកចាប់ដៃគ្នានៅចំណុចព្រំប្រទល់ប៉ុស្តិ៍ ស្ថិតនៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ក្រោយពីល្បាតពិនិត្យរួចពុំឃើញមានអ្វីប្រែប្រួលនោះទេ និងបានបញ្ចប់វេលាម៉ោង ២០:៥០នាទី យប់ថ្ងៃដដែល ៕