ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនភ្នំព្រឹក សហការជាមួយកម្លាំងយោធាចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៨:១០នាទី ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនភ្នំព្រឹក ចំនួន០៧នាក់ អាវុធAK=៣ដើម K54=២ដើម ដឹកនាំដោយលោកវរសេនីយ៍ត្រី មួន លន (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣ វរសេនាតូចលេខ១ ចំនួន៧នាក់ អាវុធAK=២ដើម K54=១ដើម ដឹកនាំដោយលោកអនុសេនីយ៍​ឯក ម៉ន ម៉ុន (មេបញ្ជាការស្តីទី) បានចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពីចំណុចភូមិសាស្ត្រ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្ត្រ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជាលទ្ធផល សភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ធម្មតា និងពុំមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់ឡើយ កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង១០:៤០នាទី ៕