ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លំាងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៨:៣០នាទី ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ ។

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ ចំនួន៥នាក់ អាវុធAK=៣ដើម K54=១ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ដារ៉ា (នាយរងប៉ុស្ដិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន៤នាក់ អាវុធAK=៣ដេីម ដឹកនាំដោយលោកអនុសេនីយ៍ត្រី ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) រួមនិងកម្លាំងយោធាវរសេនាតូចលេខ៥៣៣ ចំនួន៥នាក់ អាវុធAK=៤ដើម K54=១ដើម ដឹកនាំដោយនាយចំណង់ សុះ អុីសា (មេបញ្ជាការកងអនុសេនាតូច) បានចេញល្បាតត្រួតពិនិត្យតាមព្រំដែន ចាប់ពីចំណុចភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ជាលទ្ធផល សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្ដ្រមានសភាពស្ងប់ស្ងាត់ធម្មតា និងពុំមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់ឡើយ កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង២០:០០នាទី ៕