ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចត្រួតពិនិត្យតាមដងផ្លូវ បង្ក្រាបបានករណី ប្រើប្រាស់គ្រឿងញៀន០៦នាក់ អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៩និង២៥នាទី នៅចំ ណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿង បានចុះត្រួតពិនិត្យតាមដងផ្លូវ បង្ក្រាបបានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ម៉ាន ស៊ីម៉ូន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូរជាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២.ឈ្មោះ ពុំ ផានិត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៣.ឈ្មោះ សាន់ គាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៤.ឈ្មោះ ខិ គឹមលី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៥.ឈ្មោះ ឌី ម៉េងឡុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
៦.ឈ្មោះ ខូច ភិរម្យ ហៅស្មាច់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិច្រនៀងផ្អែម ឃុំប្រាំបីមុំ ស្រុកត្រែង ខេត្តតាកែវ ។

វត្ថុតាងចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-ម៉ូតូចំនួន ០៤គ្រឿង
-រថយន្តចំនួន ០១គ្រឿង ម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2J-6079 ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕