ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តកំពត បានធ្វើការបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៥នាក់ អនុវត្តតាមច្បាប់

ខេត្តកំពត៖ ដោយបានការយកចិត្តទុកដាក់ និងបញ្ជាយ៉ាងមុឹងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការបង្រ្កាបនូវរាល់បទល្មើសផ្សេងៗនៅថ្ងៃចន្ទ ៥រោចខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃទី ២៧ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតេជោអភិវឌ្ឃន៍ ជាមួយកម្លាំងប្រជាការពារ បានចុះល្បាតតាមភូមិសាស្រ្តសំខាន់ៗ រហូតដល់ម៉ោង ២៤ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨.០៥.២០២៤ ពេលកម្លាំងយើងល្បាតដល់ចំណុចភូមិតេជោក្បាលដំរី ក៏ប្រទះឃើញមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន១ក្រុម កំពុងធ្វើការជួញដូរ ភ្លាមៗនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ជនសង្ស័យចំនួន៥នាក់។
១.ឈ្មោះ វង់ មនោ ហៅ ស័ក្ត ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត
២.ឈ្មោះ វង់ រ៉ៃណា ហៅ ខ្លាវ ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត
៣.ឈ្មោះ ហ៊ុន ចាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត
៤.ឈ្មោះ ហូ មេសា ភេទប្រុស អាយុ ១៦ឆ្នាំទីលំនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត
៥.ឈ្មោះ ជៀម ដាលី ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។
-វត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមពណ៌ ស ថ្លា ចំនួន ១៨កញ្ចប់ (៤ធំ)។
-ទូរស័ព្ទម៉ាក Oppo ចំនួន ២គ្រឿង។
-ម៉ូតូចំនួន ៤គ្រឿង
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងកម្លាំងជំនាញបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕