ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលចរាចរណ៍ផ្លូវគោក បន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសម្រួលចរាចរណ៍ដល់សិស្សានុសិស្សតាមសាលារៀន និងតាមទីប្រជុំជននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ផែនការងារនគរបាលសណ្តាប់ធ្នាប់ បានរៀបចំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក  កម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ និងការិយាល័យទេសចរណ៍  បន្តចុះអនុវត្តច្បាប់ចរាចរណ័ផ្លូវគោក មិនតែប៉ុណ្ណោះ បានបន្តរៀបចំសណ្តាប់ធ្នាប់តាមទីផ្សារ និងទីប្រជុំជននានា តាមទីវត្តអារាមឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ ពិសេសបានជួយសម្រួលការធ្វើចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមទីប្រជុំជន និងបងប្អូនកម្មករ កម្មការនីរោងចក្រកាត់ដេរនានា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ៕