ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គិភ័យឆាបឆេះតូបលក់សម្ភារៈគ្រឿងជ័រ ០១កន្លែង នៅស្រុកថ្មគោល

ខេត្តបាត់ដំបង ៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីរំលងអធ្រាត នៅចំណុចផ្សារធំថ្មីថ្មគោល ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះតូបលក់សម្ភារៈគ្រឿងជ័រ ០១កន្លែង (ឆេះទាំងស្រុង) សង់អំពីដែក ប្រក់ស័ង្កសី ។ សម្ភារខូចខាតរួមមាន៖
-អីវ៉ាន់ខូចខាតអស់ទាំងស្រុង ។

សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្ត ករណីអគ្គិភ័យនេះ ។ ករណី នេះ កម្លាំងនគរបាលស្រុកថ្មគោល បានចុះពន្លត់អគ្គិភ័យនេះ ដោយ ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យ នេះ បានទាំងស្រុង ៕