ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិតជាឈាមស្រែកស្បែកហៅក្រោយបាញ់សម្លាញ់ជនរងគ្រោះប្លន់យកប្រាក់ ០២ថ្ងៃក្រោយនគរបាលចាប់ខ្លួនបាន

បន្ទាយមានជ័យ​ ៖ កាលពីថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ចន្លោះម៉ោង២០-២១មានករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហឹង្សា(ប្រើប្រាស់អាវុធកែច្នៃបាញ់សម្លាប់ជនរងគ្រោះយកប្រាក់)នៅចំណុចភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវនឹងបានបំភ្លឺ ឈ្មោះ រុន ចាន់ធីម ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើត្រូវជាប្រពន្ធជនរងគ្រោះបានបំភ្លឺថា ៖ មានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះបានដើរលបមកសំងំចាំមុខទ្វារផ្ទះ (ទ្វារក្រោយ) ហើយបាញ់សម្លាប់ប្ដីរបស់ខ្លួន ឈ្មោះ ឌី សៀងហៃ អាយុ៣៨ឆ្នាំ ខណៈដែលប្ដីរបស់ខ្លួនបានទៅអើតមើលទ្វារក្រោយ បន្ទាប់មកជននោះក៏បានស្ទុះឡើងមកក្នុងផ្ទះតាមទ្វារក្រោយដ៏ដែលដោយកាន់ជាប់ដៃមកនូវអាវុធកែច្នៃដងឈើដោយមានស្ពាយសម្ភារ:ជាប់ខ្លួនរយីងរយោងដូចជាពិលកែវឆ្លុះនឹងពីដុងទឹកជាដើម ដោយខ្លួនចាំច្បាស់ថាជននោះបានពាក់ទ្រនាប់ជើងប៉ាតាចងខ្សែពណ៌កាហ្វេ ហើយបានសម្លុតខ្លួនយកកាបូបប្រាក់ដោយក្នុងកាបូបនោះមានប្រាក់ខ្មែរចំនួន៣០ម៉ឺនរៀលគត់ ហើយជននោះបានលោតចេញតាមទ្វាក្រោយគេចខ្លួនបាត់ទៅ។

បន្ទាប់ពីបានបំភ្លឺប្រពន្ធជនរងគ្រោះចប់យើងបានបន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី៣១ ខែមិនា​ ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីឈ្មោះ រុន ចាន់ធីម ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ នឹងមានការចង្អុលបង្ហាញពីសាក្សីប្រជាពលរដ្ឋ,ប្រជាការពារនឹងលោកមេភូមិនិងមានរបាយការណ៍របស់លោកមេភូមិភ្ជាប់មកជាមួយស្រាប់យើងបាននាំខ្លួនឈ្មោះខន មិត្ត ភេទប្រុស អាយុ៤១ឆ្នាំ មកធ្វើការសាកសួរនិងបន្តស្រាវជ្រាវឆែកឆេររកឃើញបំណែកអាវុធកែច្នៃមាន(កាណុងដែកនិងបំណែកដងឈើនៃអាវុធកែច្នៃ)និងរកឃើញទ្រនាប់ជើងដែលមានភិនភាគតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះដែលឈ្មោះខន មិត្ត កំពុងពាក់ជាប់នៅជើង បន្ទាប់មកយើងបានធ្វើការឃាត់ខ្លួនឈ្មោះ ខន មិត្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០និង៤៣នាទី នាថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៤ តាមបញ្ជារបស់ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ តាមរយៈទូរស័ព្ទលេខ012933739។បច្ចុប្បន្នជនសង្ស័យខាងលើជំនាញយើងកំពុងកសាងនិតិវិធីបញ្ជូនទៅអយ្យការបន្ត។