ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងជំនាញទាំងអធិការដ្ឋាននគរបាល៩ ក្រុង/ស្រុក ខេត្តកំពត បន្តចុះបំពេញបែបបទ ថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចែកសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ

ខេត្តកំពត៖ ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
-ផែនការងារអត្តសញ្ញាណកម្ម
កម្លាំងជំនាញទាំងអធិការដ្ឋាន នគរបាល៩ ក្រុង/ស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតែបន្តចុះបំពេញបែបបទ ថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋទើបគ្រប់អាយុ និងផុតសុពលភាពប្រើប្រាស់ ចែកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋទូទាំងខេត្ត ។
-ផែនការងារសណ្តាប់ធ្នាប់ សាធារណៈ
កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត និងកម្លាំងចរាចរណ៍ទាំង៩ស្រុក ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះជួយសម្រួលចរាចរណ៍ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឆ្លងចេញ-ចូលទៅសាលា ៕