ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងនាំយកថវិកាបេឡាមរណៈសង្រ្គោះ ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន០១គ្រួសារ

ប៉ៃលិន៖  ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង០០នាទីលោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ,០០០,០០០រៀន(បួនលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន០១គ្រួសារ ឈ្មោះលោក ម៉ៅ រ៉ាន់ ទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានទីលំនៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានចូលរួមសំណេះសំណាល និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពខាងលើផងដែរ