ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងចុះសំណេះសំណាល សួរសុខទុក្ខនាំយកថវិកាសមាគមមិត្តនគរបាលប្រគល់ជូនសមាជិកសមាគមចំនួន០៣រូប

ប៉ៃលិន៖  ថ្ងៃសុក្រ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង០០នាទីរសៀល លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាប្រធានក្រុមគ្រប់គ្រងសមាជិកឯកសារ គណនេយ្យ សមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេងសុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមមិត្តនគរបាល បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាលមួយចំនួន ប្រគល់ជូនសមាជិកសមាគមចំនួន ០៣រូប មានដូចខាងក្រោម។

.លោកវរសេនីយ៍ទោ គង់ សំណាង ឋានៈ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលមានជំងឺគ្រុនឈាម ឈឺកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ

.លោកវរសេនីយ៍ត្រី សេង ហឿន ឋានៈ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលមានជំងឺដំបៅក្រពះ ឈឺកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ

.លោកអនុសេនីយ៍ត្រី ស្វាយ វណ្ណារ៉ា ឋានៈ មន្ត្រី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ដែលមានជំងឺគ្រុនឈាម ឈឺកាលពីថ្ងៃទី២១ខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ

ក្នុងឱកាសនោះដែរ  លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានពាំនាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកឧត្តមសេនីយ៍ ស្នងការ និងអោយព្យាយាមខិតខំ ស្ដាប់ការណែនាំ និងហូបថ្នាំតាមវេជ្ជបញ្ជា ដេីម្បីអោយឆាប់បានជាសះស្បេីយ