ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការងារប្រចាំ ខែមីនា ឆ្នាំ​២០២៤ និង​លើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខ

មណ្ឌលគិរី៖  នៅព្រឹកថ្ងៃអង្គារ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាវេលាម៉ោង៨ និង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែមីនា ឆ្នាំ២០២៤និងលើកទិសដៅទៅអនុវត្តការងារបន្តនា ខែខាងមុខ កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងលោកនាយ នាយរងការិយាល័យជំនាញទាំងអស់ លោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០២ ៣០៣​/៦២១

លោក អធិការ អធិការរងទទួលសេនាធិការនគរបាល ក្រុង/ស្រុក ទាំង៥ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ លោកនា ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង២១ ឃុំសង្កាត់ដែលបានចូលរួមសរុបចំនួន ១៥៦។

ជាកិច្ចចាប់ផ្តើម បើកអង្គប្រជុំលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើក កិច្ចប្រជុំនិងបានអនុញ្ញាតិឱ្យលោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបនិងវិភាគឡើងអានរបាយការណ៍សង្ខេបស្តី ពីកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែមីនា និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ។

ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ណែនាំស្តីពីការអនុវត្តលក្ខណ:សម្បត្តិទាំង៥ ស្តីពីការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ដែលបានខិតខំអនុវត្តការងារបានល្អប្រសើរ លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍ក្នុងកិច្ចប្រជុំក្នុងនាឱកាសនោះផងដែរលើកិច្ចការងារប្រឡងប្រណាំងទៅលើលក្ខណ:សម្បត្តិទាំង៥ ស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបើប៉ុស្តិ៍នគរបាលរដ្ឋបាលណាមួយធ្វើបានល្អនិងមានការផ្តល់នូវការលើកទឹកចិត្តជាប័ណ្ណសរសើរ និងលិខិតសរសើរនិងផ្តល់ជាថវិកាមួយចំនួន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលណាមួយដែលបានអនុវត្តការងារបានល្អ ទន្ទឹមនិងគ្នានោះផងដែរលោក ឧត្តមសេនីយ៍ទោស្នងការបានអនុញ្ញាតិអោយលោក ឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងផែនការងារធនធានមនុស្សឡើងអានសេចក្តីណែនាំ លេខ០០៧ .. សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការស្លៀកពាក់ឯកសណ្ឋានរបស់កងកម្លាំងនគរបាលជាតិនិងផ្លាកសញ្ញាអោយបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនិងហាមដាច់ខាតនូវរាល់ការពាក់ផ្លាកសញ្ញាផ្សេងៗផ្ទុយទៅនិងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។

មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការបានលើកឡើងនៅគោលការណែនាំដល់កម្លាំងមាន ចំនួន០៦ចំណុច សំខាន់ៗដូចខាងក្រោម÷

ត្រូវពង្រឹងប្រសិទ្ធភាពការងារគ្រប់ផ្នែកជំនាញទៅតាមបណ្តាការិយាល័យជំនាញនិមួយៗ។

កម្លាំងនគរបាលទាំងអស់ត្រូវអនុវត្តនិងគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ។

សូមអោយអធិការនគរបាលក្រុងស្រុកទាំងប្រាំ ត្រូវធ្វើផែនការការពារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនិងខិតចូលក្នុងពេលខាងមុខ។

ត្រូវពង្រឹងទៅលើការងារសន្តិសុខទៅតាមបណ្តាផែនជំនាញរបស់ខ្លួននៅតាមមូលដ្ឋាន។

ត្រូវបន្តទប់ស្កាត់និងបង្រ្កាបនៅរាល់ល្បែងសុីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។

កម្លាំងនគរបាលទាំងអស់ត្រូវគោរពនិងអនុវត្តន៍នៅវិន័យ លេខ០០៦ របស់កម្លាំងនគរបាលជាតិនិងជៀសឆ្ងាយពីគ្រឿងញៀន។

ទន្ទឹមគ្នានោះផងដែរលោក ឧត្តមសេនីយ៍ទោ ស្នងការក៏បានផ្តល់ជាកិត្តិយសនិងបានប្រគល់ជូននៅម៉ាសុីនផ្ដល់អត្តសញ្ញណប័ណ្ណចល័តជូនដល់អធិការនគរបាលក្រុងស្រុកទាំងប្រាំ នាឱកាសនោះផងដែរ៕