ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបជនសង្ស័យចំនួន​៤នាក់ ក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារ​ធា​តុញៀនដោយខុសច្បាប់

មណ្ឌលគិរី៖  ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ ២០២៤ វេលាម៉ោង១៤ និង ៤៦នាទីនៅចំណុចស្រែយ៉ាង ស្ថិតនៅក្នុងភូមិអូច្រា ឃុំស្រែព្រះស្រុកកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយ កម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងជំនាញ ផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះបានចុះបង្ក្រាបករណីជួញដូរ  និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចស្រែយ៉ាង ស្ថិតនៅក្នុងភូមិអូច្រា ឃុំស្រែព្រះស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ និងមានការសម្របសម្រួលនីតិវិធីពី លោកស៊ាវងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី ក្នុងកិច្ចសហប្រតិបតិ្តការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ចំនួន ០៤នាក់ដែលមានឈ្មោះដូចខាងក្រោម

ទី១/ ឈ្មោះភាពភា​ ( ហៅម៉ប់​ ) ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដបានធ្វេីតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + ) ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះ ស្រុកកំណេីតភូមិទួល ឃុំតំរិល ស្រុកអូររាំងឪខេត្តត្បូងឃ្មុំ

ទី២/. ឈ្មោះ ចេកសេងលាង ហៅ( លាង ) ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដបានធ្វេីតេស្តវិភាគរករកសារធាតុញៀន ក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + )ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ស្រុកកំណេីតភូមិពាមប្រធ្នោះ ឃុំពាមប្រធ្នោះស្រុកកោះសូទិន ខេត្តកំពង់ចាម

ទី៣/.ឈ្មោះលេះទូលោះ ហៅ( លោះ ) ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរឥស្លាមមុខរបរមិនពិតប្រាកដបានធ្វេីតេស្តវិភាគរករកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + ) –ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ស្រុកកំណេីត ស្រុកបឹងព្រួល ខេត្តកំពង់ចាម

ទី៤/.ឈ្មោះ ធឿនចាន់ធី ហៅ( ធី ) ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដបានធ្វេីតេស្តវិភាគរករកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផលវិជ្ជមាន ( + ) ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិប៉ោស្វាយ ឃុំក្រញូងសែនជ័យស្រុកស្នួល ខេត្តក្រចេះស្រុកកំណេីត ភូមិ៣៦ ឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

សម្ភារៈ និងវត្ថុតាងព្រមទាំងមធ្យោបាយដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម៖

/ក្រាមពណ៌សថ្លាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន​ (ICE)ចំនួន ០១កញ្ចប់តូច  ទម្ងន់ .១៨ ក្រាម​ (ថ្លឹងទាំងសំបក)

/ ម៉ូតូចំនួន ០១ គ្រឿងម៉ាក​ Suzuki smash ពណ៌ខ្មៅ  ពាក់ផ្លាកលេខ ត៤៣២៩ភព១ 

/ទូរស័ព្ទដៃ ចំនួន០២គ្រឿង​ (ម៉ាក oppo ពណ៌ទឹកមាស ចំនួន 0 គ្រឿង​ ,oppo ពណ៌ក្រហម១គ្រឿង)

/អាវុធកែច្នៃបាញ់គ្រាប់ពិដាងកង់ ចំនួន ០១ដេីម

/ដាវចំនួន ០១ដេីម

/ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ខាងលើត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការនគរបាលស្រុកកែវសីមាកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់