ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់តាំងលោកស្នងការរង ដឹកនាំលោកនាយ-នាយរងការិយាល័យចំណុះ លោកអធិការរង-នាយផ្នែក-នាយរងផ្នែកទទួលការងារអន្តោប្រវេសន៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួមក្នុងកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយការងារជំនាញមួយចំនួន ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី ជា សំអាត ស្នងការរងផែនការងារអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ត្រី ចាន់ តិចហុង ស្នងការរងទទួលដឹកនាំការិយាល័យស៊ើបអង្កេត អនុវត្តនីតិវិធី លោកវរសេនីយ៍ឯក ផាត់ រ៉ាវុធ ស្នងការរងទទួលដឹកនាំការិយាល័យគ្រប់គ្រប់គ្រងការស្នាក់នៅ ដឹកនាំលោកនាយនាយរងការិយាល័យចំណុះ លោកអធិការរងនាយផ្នែកនាយរងផ្នែកទទួលការងារអន្តោប្រវេសន៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយការងារជំនាញមួយចំនួន ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នៅសាលប្រជុំសាលាខេត្តកណ្តាល ៕