ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ ​នៅថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរៈ៨១៩ លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យទទួលបានលទ្ធផលល្អប្រសើ។

១/-នៅវេលាម៉ោង ០៨:០០ នាទី កម្លាំងប៉ុស្ដិ៍នគរបាលអូរដា ចំនួន ៦នាក់ អាវុធ ៣ដើម ខ្លី១ដើម ដឹកនាំដោយលោកវរសេនីយ៍ត្រី តិប រ៉ុម នាយប៉ុស្ដិ៍ បានសហការជាមួយកម្លាំងយោធា វរៈ៥៣៤ ចំនួន ៥នាក់ អាវុធខ្លី ២ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីម ទូច មេបញ្ជាការរងទិសកំរៀង បានដើរល្បាត ពិនិត្យព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ ក្រោយពីបានដើរល្បាតរួច សភាពការណ៍ស្ងប់ស្ងាត់ធម្មតា មិនមានអ្វីប្រែប្រួលគួរអោយកត់សម្គាល់ឡើយ បានបញ្ចប់នៅវេលាម៉ោង ០៩:៤០នាទី ថ្ងៃដដែល។

២/-នៅវេលាម៉ោង០៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលកំរៀង ចំនួន ០៤នាក់ អាវុធ ០៣ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ណាំ ម៉ិច នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងកងល្បាតទី៥ ចំនួន ០៤នាក់ អាវុធ ០២ដើម  ដឹកនាំដោយលោកព្រិនបាលឯក អិន វណ្ណ រងខ០១ បានដើរល្បាត ពិនិត្យព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
ក្រោយពីដើរល្បាតរួចពិនិត្យឃើញថាស្ងប់ស្ងាត់ធម្មតា បានបញ្ចប់នៅវេលាម៉ោ ០៩:៣០នាទីថ្ងៃដដែល ៕