ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រគល់-ទទួល ម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជំហានទី៥ ជូនក្រុង-ស្រុកទាំង១៤ ចំនួន៥៥ (ម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ទូទាំងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ជាស្នងការរងផែនការងារ អត្តសញ្ញាណកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស្នងការ លោកវរសេនីយ៍ឯក រឿម ធុច ជាស្នងការរង ជំនួយការដឹកនាំការងារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង លោកវរសេនីយ៍ទោ សាន សីហ៊ាន ជានាយការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងកងកម្លាំងក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រគល់-ទទួល ម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជំហានទី៥ ជូនក្រុង-ស្រុកទាំង១៤ ចំនួន៥៥ (ម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ទូទាំងខេត្តបាត់ដំបង ៕