ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ ​នៅថ្ងៃព្រហស្បត្តិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស​ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរៈ៨១៩ លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យទទួលបានលទ្ធផលល្អប្រសើ។

១/-នៅវេលាម៉ោង ៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូររំដួល ចំនួន០៦នាក់ អាវុធ ០៥ដើម​ ដឹកនាំដោយ លោកអនុសេនីយ៍ទោ គ្រី សុវណ្ណា នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងសឹករងស្រុកភ្នំព្រឹក ចំនួន ០៥នាក់ អាវុធ ០២ដើម ដឹកនាំដោយ លោកអនុសេនីយ៍ឯក សំ ពិសិដ្ឋ មេបញ្ជាការរងអនុសេនាធំលេខ១ និងកម្លាំងកងពលតូចលេខ៥៣ ចំនួន ០៣នាក់ អាវុធ ០១ដើម ដឹកនាំដោយលោកអនុសេនីយ៍ទោ ហឿង ប៊ុនថេង មេបញ្ជាការរងកងអនុសេនាធំស៊ើបការណ៍ ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ក្រោយពីល្បាតពិនិត្យឃើញថា គ្មានអ្វីប្រែប្រួលនោះទេ និងបានបញ្ចប់វេលាម៉ោង ១០:០០នាទីព្រឹក​ថ្ងៃដដែល។​

២/-នៅវេលាម៉ោង ០៨:២០ នាទី កម្លាំងប៉ុស្ដិ៍នគរបាលអូរដា ចំនួន ៤នាក់ អាវុធ ៣ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្ដើង ខាន់ នាយរងប៉ុស្ដិ៍ បានសហការជាមួយកម្លាំងកងល្បាតទី៤ ចំនួន ៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី អៀង ឡៅ មេបញ្ជាការ (ខ) និង វរៈ៥៣៤ ចំនួន ៣នាក់ អាវុធខ្លី ១ដើម ដឹកនាំដោយលោកអនុសេនីយ៍ទោ ណុប តឿ មេបញ្ជាការ (គ) បានដើរល្បាត ពិនិត្យព្រំដែនក្នុងភូមិសាស្ត្រ ក្រោយពីបានដើរល្បាតរួច សភាពការណ៍ស្ងប់ស្ងាត់ធម្មតា មិនមានអ្វីប្រែប្រួលគួរអោយកត់សម្គាល់ឡើយ បញ្ចប់នៅវេលាម៉ោង ០៩:៣០នាទី ថ្ងៃដដែល។

៣/-នៅលោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការ រួមដំណើរ ជាមួយប្រ្តិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន២៤រូប ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចូលរួមកិច្ចប្រជុំពង្រឹងសម្ព័ន្ធមេត្រីភាព និងរឹតចំណងសហប្រតិបត្តិការ ជាមួយស្នងការដ្ឋាននគរបាលខេត្តចន្ចបុរី នៃព្រះរាជាណាចក្រថៃ នៅស្នងការដ្ឋាននគរបាលខេត្តចន្ចបុរី ៕