ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ បន្តចុះបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដល់មូលដ្ឋានប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ នេះ ដោយបានអនុវត្តតាមការណែនាំ និងទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានបន្តចុះបើកវេទិការសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមពាក់ព័ន្ធគ្រោះអគ្គីភ័យ បញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ដែលបង្កដោយគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានផ្សព្វផ្សាយពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ពិសេសបានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បន្ថែមលើនេះទៀតកងកម្លាំងយើងក៏បានបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះធ្វើ និងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ប្រភេទ (ក២) និង (ក៤) ដែលធ្វើរួចរាល់ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ ៕