ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់តាមគោលដៅសំខាន់ៗទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការជាមួយកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អ ហើយមន្រ្តីជំនាញក៏បានធ្វើការអប់រំមនុស្សដែលធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្តិភាព ហើយកម្លាំងនគរបាលយើងបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលកំពុងធ្វើដំណើរផងដែរ ពិសេសការធ្វើដំណើរនៅពេលយប់ផងដែរ ៕