ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការ បង្ការទប់ស្កាត់ ការលួចនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ និងការជួញដូរមនុស្សគ្រប់ទម្រង់រយៈពេល(២ថ្ងៃ)

ខេត្តព្រះវិហារ៖  រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក . ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការ បង្ការទប់ស្កាត់ ការលួចនាំមនុស្សឆ្លងដែន ដោយខុសច្បាប់និងការជួញដូរមនុស្សគ្រប់ទម្រង់ដែលមានរយៈពេល(២ថ្ងៃ) ត្រូវបានបញ្ចប់ដោយបរិបូរ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរព្រមទាំងគ្រូឧទ្ទេសទាំងអស់ លោក លោកស្រី ឧត្តមសេនីយ៍វរសេនីយ៍ស្នងការរង និងសិក្ខាកាមចូលរួមទាំងអស់ចំនួន ១០០នាក់ ស្រី ១១នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានលើកឡើងថាសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តឲ្យត្រូវទៅតាមតួនាទី ភារកិច្ច ជំនាញរៀងៗខ្លួន និងអនុវត្តទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងយកចំណេះដឹងទៅបម្រើប្រទេស ក៏ដូចប្រជាពលរដ្ឋ និងសាធារណៈឲ្យមានប្រសិទ្ធភាពការងារកាន់តែប្រសើរឡើង។

ចុងបញ្ចប់សូមគោរពជូនពរគណៈអធិបតី ប្រតិភូអមដំណើរ និងសមាជិក សមាជិការ ក្នុងអង្គពិធីទាំងអស់ជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ។