ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុក ដើម្បីពិនិត្យការងារ និងក្តាប់បញ្ហាប្រឈមនានា

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់ត្រឡាច បានបើកកិច្ចប្រជុំគណៈអភិបាលស្រុក ក្រោមអធិបតីភាព លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច ដោយមានការចូលរួម៖
១.អភិបាលរង នៃគណៈអភិបាលស្រុក
២.នាយករដ្ឋបាលស្តីទី
៣. នាយករងរដ្ឋបាល
៤.ប្រធានការិយាល័យ និងអង្គភាពចំណុះរដ្ឋបាលស្រុក។

របៀបវារៈ នៃកិច្ចប្រជុំ៖
១.ស្តាប់របាយការណ៍លទ្ធផលការងារអឌ្ឍមាសទី២ ខែកុម្ភៈ
២.បញ្ហាប្រឈម និងវិធានការដោះស្រាយ
៣.ផែនការសកម្មភាពអនុវត្តបន្ត
៤.បញ្ហាផ្សេងៗ ៕