ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: សុវត្ថិភាពសង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តការងារប្រចាំខែមីនា ឆ្នាំ២០២៤ និងពង្រឹងការងារនគរបាល និងសហគមន៍

ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តការងារប្រចាំខែមីនា ឆ្នាំ២០២៤ និងពង្រឹងការងារនគរបាល និងសហគមន៍ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចទាំង២ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងលោក នាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១១ ប៉ុស្តិ៍ ។