ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ខណៈរុះរើរោងមាន់

បន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ខណៈដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពីឆក់ខ្សែភ្លើង ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលបានក្រុងប៉ោយប៉ែតបានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះអ៊ឹម វុទ្ធី ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការរុះរើរោងចិញ្ចឹមមាន់ធ្វើអំពីដែក ហើយបានយកម៉ាស៊ីនផ្សារដែកទៅផ្សារកាត់រោងនោះដោយយកជណ្តើរដែកដាក់ពីលើខ្សែភ្លើងរួចឡើងជាន់បណ្តាលឲ្យខ្សែភ្លើងដាច់ស្រោមខ្សែភ្លើងឆ្លងចរន្តឆក់តែម្តង ។

នគរបាលបានបញ្ជាក់ថា ៖ ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែជាអកុសលជនរងគ្រោះត្រូវបានបាត់បង់ជីវិត ។ សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕