ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខេត្តឧត្ដរមានជ័យ បន្តចុះជួយសម្រួលចរាចរណ៍ជាប្រចាំ ដល់សិស្សានុសិស្សតាមសាលារៀននៅតាមមូលដ្ឋាន

ខេត្តឧត្តរមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជា ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នាថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញចរាចរណ៍ និងកម្លាំងជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សជាប្រចាំ នៅតាមសាលារៀន ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ៕