អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំព័ត៌មានក្នុងប្រទេស

នាយកដ្ឋានបណ្ដុះបណ្ដាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល បើកវគ្គបណ្តុះបណ្តាល ស្ដីពី «ការប្រើប្រាស់ប្រព័ន្ធផតថល (Portal) វាស់ស្ទង់កម្រិតសមត្ថភាព ចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ការងារជំនាញឌីជីថល»

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ម៉ោញ សាយ័ន្តសូម៉ាលី លោកនាយការិយាល័យ តំណាងលោកឧត្ដមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល បានអញ្ជើញដឹកនាំបើកវគ្គបណ្តុះបណ្តាល ស្ដីពី «ការប្រើប្រាស់ប្រព័ន្ធផតថល (Portal) វាស់ស្ទង់កម្រិតសមត្ថភាព ចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ការងារជំនាញឌីជីថល» ។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយ-នាយរងការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល សរុប៣៨នាក់ផងដែរ ។