ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនចក្រី ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។

កម្លាំងប៉ុស្តិ៍ព្រំដែនចក្រី ចំនួន៧នាក់ អាវុធK54=២ដើម AK=៥ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ឆ្មិញ ជា (នាយរងប៉ុស្តិ៍) បានចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពីចំណុចភូមិសាស្ត្រ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្ត្រ ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាលទ្ធផល សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្ត្រមានសភាពស្ងប់ស្ងាត់ធម្មតា និងពុំមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់ឡើយ កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង០៩:៥០នាទី ៕