ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លី ស្ថិតនៅតំបន់ជុំវិញបឹងទន្លេសាប តំបន់១ និងតំបន់២ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លី ស្ថិតនៅតំបន់ជុំវិញបឹងទន្លេសាប (តំបន់ ១ និងតំបន់២) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពី ឯកឧត្ដម មាស ប៊ុនធឿន ទីប្រឹក្សាក្រសួង ឯកឧត្ដម លី វណ្ណសូត្រ អនុរដ្ឋលេខាធិការ លោក ជា គឹមហ៊ាន អនុប្រធាននាយកដ្ឋាន និងសហការី លោក លី សុភា ប្រធានមន្ទីរ ព្រមទាំងប្រធាន អនុប្រធានក្រុមចុះបញ្ជីដីធ្លី និងមន្ត្រីចុះបញ្ជីដីធ្លី សរុប ១៨នាក់ (ស្រី ០១នាក់) ៕