ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត ស្រុក និងឃុំ ដើម្បីចុះពិនិត្យ បូមទឹកសង្គោះស្រូវប្រាំង ៩៣៩ហិចតា

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមានការណែនាំពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំំពង់ឆ្នាំង លោក សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត ស្រុក និងឃុំ ដោយមានការចូលរួមពីលោក ងិន យ៉ុង អនុប្រធានមន្ទីរធនធានទឹកខេត្ត តំណាងឲ្យលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងលោក ប៊ុត សប្បាយ មេឃុំពោធិ៍ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ កងកម្លាំង និងប្រជាពលរដ្ឋ ដើម្បីចុះពិនិត្យ បូមទឹកសង្គោះស្រូវប្រាំង ៩៣៩ហិចតា របស់ប្រជាពលរដ្ឋ នៅចំណុចទំនប់បាយ៉ាប ស្ថិតនៅភូមិដំណាក់កកោះ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅចំណុចទំនប់បាយ៉ាប ស្ថិតនៅភូមិដំណាក់កកោះ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាប្រេងម៉ាស៊ីតចំនួន ៥០០លីត្រ ទន្ទឹមនោះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ឧបត្ថមប្រេងម៉ាស៊ូតចំនួន ១០០ លីត្រ ដើម្បីផ្តល់ជូនប្រជាកសិករ ធ្វើការបូមទឹកពីព្រែក ទម្លាក់ចូលទៅកាន់ប្រឡាយមេ ហើយបន្តចែកទៅកាន់ស្រែរបស់ពួកគាត់ ក្នុងស្ថានភាពចាំបាច់ប្រជាកសិករ បានប្រើប្រាស់ម៉ាស៊ីន ផ្ទាល់ខ្លួនចំនួន ៤ គ្រឿង បូមពីព្រែកចូលទៅកាន់ប្រឡាយចាស់ ៕