ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច ដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សា និងពិគ្រោះយោបល់ចំពោះកិច្ចការសំខាន់ៗ និងចាំបាច់មួយចំនួន

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សា និងពិគ្រោះយោបល់ចំពោះកិច្ចការសំខាន់ៗ និងចាំបាច់មួយចំនួន របស់រដ្ឋបាលស្រុកកំពង់ត្រឡាច។

កិច្ចប្រជុំគណៈអភិបាលស្រុកកំពង់ត្រឡាច មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រី ជានាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោកស្រីអនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស ស្រុកកំពង់ត្រឡាច ៕