ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ភួង សុផល ស្នងការរង ដឹកនាំប្រតិភូស្នងការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ប្រាក់ស.ម.នជូនគ្រួសារសពមន្ត្រីនគរបាល០១រូប

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក . ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ភួង សុផល ស្នងការរង ដឹកនាំប្រតិភូស្នងការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ប្រាក់ស..នជូនគ្រួសារសពមន្ត្រីនគរបាល០១រូប មានទឹកប្រាក់ចំនួន ,០០០,០០០រៀល (ប្រាំមួយលានរៀល) និងបច្ច័យលោករបស់លោកឧត្តមសេនីយ៍ទោស្នងការ ចំនួន,០៥០,០០០៛ ចូលរួមបុណ្យសពលោកវរសេនីយ៍ទោ ហុក ហេង  អត្តលេខ ០៧៦៩១ ឋាន: នាយរងការិយាល័យគណនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានទទួលមរណភាព នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ ដោយរោគាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។