ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍

ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤

យោងតាមរបាយការណ៍ អានដោយលោកវរសេនីយ៍ឯក ហួត សារ៉ាវុធ នាយការិយាល័យសរុបផែនការគិតចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី  ០៩ខែ កុម្ភៈឆ្នាំ២០២៤បានឲ្យដឹងថា

.សភាពការណ៍ សន្ដិសុខ មានភាពស្ងប់ស្ងាត់ ធម្មតា មិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើង។

.សភាពការណ៍ បទល្មើសព្រហ្មទណ្ឌ កើតមានឡើង ០១ លើក លើ ០០ លើក កើន ០១ លើក ស្មើនឹង ១០០%

.សភាពការណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗ កើតឡើង មានចំនួន ០០ លើក លើ ០២ លើក ថយចុះ ០២ លើកស្មើ ១០០%

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាល ដោយថ្លែងថា កិច្ចប្រជុំ

ដើម្បីត្រួតពិនិត្យ តាមដាន វាយតម្លៃលើកិច្ចការងារជំនាញ ដែលបងប្អូនកងកម្លាំងនគរបាលទូទាំងខេត្ត សម្រេចបាននាពេលកន្លងមក លើកទិសដៅសម្រាប់អនុវត្តបន្ត សំដៅពង្រឹងវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ

ដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: សុវត្ថិភាពសង្គម ជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ឋភាព ពង្រឹងការគោរពអនុវត្តតួនាទី ភារកិច្ច គ្រប់ឋានានុក្រម មានសាមគ្គីភាព អង្គឯកភាព មានទំនួលខុសត្រូវខ្ពស់

បន្ថែមលើប្រសាសន៍សំណេះសំណាល លោកឧត្តមសេនីយ៍ទោ  ស្នងការ ថ្លែងសង្កត់ធ្ងន់លើផែនការងារជំនាញ : .សន្តិសុខ, .ការងារព្រហ្មទណ្ឌ,.ការងារសណ្ដាប់ធ្នាប់សាធារណ:  ជាពិសេសការប្រើប្រាស់វិធានការជំនាញឈានទៅបង្ក្រាបបទល្មើសធនធានធម្មជាតិ, ការឈូសឆាយរុករានទន្ទ្រានដីរដ្ឋ,កសាងសំណុំរឿងតាមនីតិវិធី, រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យមានកម្រិតទាប ព្រមទាំងរក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ ដែលកើតមានឡើង ពីគ្រោះថ្នាក់ចរាចរណ៍ ផងដែរ

លោកស្នងការ ថ្លែងផ្ដាំផ្ញើ ដល់ការិយាល័យជំនាញ ដែលពាក់ព័ន្ធនឹងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវធ្វើបច្ចុប្បន្នភាពត្រួតពិនិត្យ ថែរក្សាឲ្យបានគង់វង្ស ដើម្បីបម្រើឲ្យកិច្ចប្រតិបត្តិការ រក្សា សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕