ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលរងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំ ក្រុង ស្រុក ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ

នាព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក យិន សាវ៉េន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំ ក្រុង ស្រុក ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.អ.ប) នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៧-៩ ខែកុម្ភៈ ឆ្នាំ២០២៤ វត្តមានចូលរួមសរុប ២០០នាក់។

ក្នុងគោលបំណង នៃវគ្គបណ្តុះបណ្តាល គឺដើម្បីផ្ដល់ការណែនាំ តម្រង់ទិសដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃរដ្ឋបាល ក្រុង ស្រុក និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង អនុក្រឹត្យ លេខ២១៣ អនក្រ.បក ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ៕