ព័ត៌មានក្នុងប្រទេស

លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុងបានចុះបោះបង្គោលព័ត៍មាន ក្រុមប្រតិបត្តិឆ្នេរសមុទ្រ

ខេត្តកោះកុង​៖​ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤​ លោក អន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត មន្ទីរទេសចរណ៍ និងមានការចូលរួមពីរដ្ឋបាលស្រុក ឃុំ បានចុះបោះបង្គោលព័ត៍មាន ក្រុមប្រតិបត្តិឆ្នេរសមុទ្រ Beach Code of Conduct ដែលទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និងក្រសួងទេសចរណ៍ ចំនួន០៤ផ្ទាំង សម្រាប់៤ទីតាំង គឺ៖
១.ឆ្នេរប៉ាក់ខ្លង ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
២. ឆ្នេរទី៣ កោះកុងក្រៅ ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង
៣. ឆ្នេរនេសាទ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល
៤. ឆ្នេរកុកហាវ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ។
ក្រោយពីបានបោះបង្គោលព័ត៍មាន ក្រមប្រតិបត្តិឆ្នេរ Beach Code of Conduct លោកអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ចូលរួមថែរក្សាផ្ទាំងព័ត៌មាននេះ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ផ្សព្វផ្សាយអំពីវិធានការនានា ដល់អ្នកទេសចរណ៍ដែលបានមកលេងកម្សាន្តឆ្នេរសមុទ្រក្នុងខេត្តកោះកុង ក្នុងនោះក៏ស្នើសូមខាងក្រុមហ៊ុនសេវាកម្មទេសចរណ៍ ភ្ញៀវទេសចរ និងអ្នកមកលេងកម្សាន្តតាមបណ្តារឆ្នេរនានានៃខេត្តកោះកុង សូមចូលរួមទុកដាក់សំរាមឱ្យបាមត្រឹមត្រូវ កាត់បន្ថយសំរាមប្លាស្ទិក និងអនុវត្តក្រមប្រតិបត្តិឆ្នេរសមុទ្រឱ្យបានល្អប្រសើរ៕